នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Murat TAMER ឯកអគ្គរដ្ឋទូតតួកគី ប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតតួកគី ក្នុងទីក្រុងសេអ៊ូល។
ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តម Murat TAMER អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ។

