ឯកឧត្តម អ៊ី ឈាន នាំយកអំណោយគ្រឿងឧបភោគ បរិភោគ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយកទាហាន នាយទាហានរង យោធិពលភូមិភាគ៥


នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីបញ្ជាការកងពលតូចថ្មើរ ជើងលេខ៥៣ យោធិពលភូមិភាគ៥ ខេត្តបាត់ដំបង ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហានកងពលតូចថ្មើរជើងលេខ៥៣ យោធិពលភូមិភាគ៥ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៤ កំណើតកងយោធពលខេមរភូមិន្ទ។