រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលជួបឯកអគ្គរាជទូតទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ


(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតជូន ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូតទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។