ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្ម របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា និង វិទ្យាល័យប៉ាក់ខ្លង ភូមិ១ និងចុះពិនិត្យមើលការដ្ឋានសំណង់ វិទ្យាល័យ ហ៊ុន សែន ចាំយាម (ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ការសាងសង់អាគារសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ អាគារទីចាត់ការ ២ខ្នង ៦បន្ទប់ និងអាគារស្នាក់នៅ សម្រាប់គ្រូបង្រៀន ១ខ្នង ២ជាន់ ១០បន្ទប់)ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
(១២ វិច្ឆិកា ២០១៧)
ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា និង វិទ្យាល័យប៉ាក់ខ្លង
