ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ


ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ ញ៉ែម សាខន ស ខេង , ឯកឧត្តម ស សុខា និងលោកជំទាវ , ឯកឧត្តម ជា សុមេធី , លោកស្រី ស ស៊ីណា បាន និងកំពុងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និង មិនប្រកាន់និន្នាការនយោបាយ ក្នុងបរិវេណអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។