ជាកិច្ចចូលរួមអបអរសាទរ ទទួលអំណរឆ្នាំថ្មី«ឆ្នាំមមី អដ្ឋស័ក» ដែលនឹងចូលមកដល់តាមដំណើរសង្ក្រាន្តដោយចាប់ផ្តើមពីថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខឆាប់នេះ នៅនារសៀលថ្ងៃសៅរ៍ ២រោច ខែចែត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ ដោយមានការអញ្ជើញចូលរួមពីប្រជាពុទ្ធបរិស័ទក្នុងភូមិ យ៉ាងកុះករផងដែរ បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ រួមមានមាតាបិតា ញាតិការទាំង៧សន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធ ទៅកាន់លោកខាងមុខក្នុងកាលកន្លងរួចហើយនោះ ។
ពិធីនេះបានប្រព្រឹត្តទៅ នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន(ដែលជាភូមិកំណើតរបស់សម្តេច) ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម តាមទំលាប់ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងឃុំ នៃខេត្តកំពង់ចាមផងដែរ ៕


