ដំណើរទស្សនកិច្ចមជ្ឈមណ្ឌលភ័ស្តុភារកម្មដឹកជញ្ជូនតាមផ្លូវអាកាស Nippon Express ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន


តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ កម្ពុជាពីក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញបំពេញបេសកកម្មស្វែងរកការពិតផ្នែកភ័ស្តុភារកម្មដោយបានធ្វើដំណើរទស្សនកិច្ចមជ្ឈមណ្ឌលភ័ស្តុភារកម្មដឹកជញ្ជូនតាមផ្លូវអាកាសNippon Express ។ មជ្ឈមណ្ឌលនេះមានទីតាំងឋិតនៅប្រហែល១៥គីឡូម៉ែត្រពីអាកាសយានដ្ឋានNARITA ក្នុងទីក្រុងតូក្យូ។
ក្រុមហ៊ុនNippon Express ជាក្រុមហ៊ុនឡូជីស្ទីកមួយផ្តល់ជូននូវរថយន្តដឹកទំនិញ ផ្លូវដែក និងផ្លូវ អាកាសទាំងក្នុង និងក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជាង ៧០.០០០ នាក់នៅទូទាំងពិភព លោក និងមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តល់អនុ សាសន៍ឱ្យក្រុមហ៊ុននេះផ្តោតលើការអភិវឌ្ឍកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសសម្រាប់តំបន់ អាស៊ីអាគ្នេយ៍។