ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យសកម្មភាពវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ មន្ទីរពេទ្យព្រះអង្គឌួង អង្គការKhmer Sight និងធានាគារភ្នំពេញពាណិជ្ជ ដោយក្នុងរយះពេល៣ថ្ងៃមកនេះបានធ្វើការវះកាត់ជំងឺភ្នែកឡើងបាយ និងជំងឺកន្ទុយថ្លែន សរុបចំនួន២០៤នាក់ ។