សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបជម្រាបលាក្រោយចប់អាណត្តិការងារ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជួបជម្រាបលាក្រោយចប់អាណត្តិការងារនៅកម្ពុជា។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបំពាក់គ្រឿងឥស្សរិយយសជូនលោកជំទាវ ជាការទទួលស្គាល់ស្នាដៃការងាររបស់លោកជំទាវក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក៕