កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និង កិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណបក្សរយៈពេល ៦ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្ត


មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណបក្សរយៈពេល ៦ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ។

ក្នុងកិច្ចប្រជុំនេះ ក៏ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សចុះមូលដ្ឋានខេត្ត លោក លោកស្រី សមាជិក សមាជិកាគណបក្សខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សខេត្តមណ្ឌលគិរី។