ប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មីចំនួន៧១៥រូប របស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ


(កំពង់ធំ)៖ ឯកឧត្តម ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណ បក្សចុះមូលដ្ឋានជួយស្រុកសន្ទុក ចាត់ទុកសមាជិកដែលបានប្រកាសទទួល គឺជាកម្លាំងប្រកប ដោយសក្ដានុពលរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការពង្រីក និងពង្រឹងឧត្ដមភាពរបស់គណបក្ស ដើម្បីបន្តដឹកនាំប្រទេស និងបម្រើប្រជាជនកាន់តែរីកចម្រើន។

ការលេីកឡេីងរបស់ឯកឧត្តម ស៊ុំ សន្និសិទ្ធ ធ្វេីឡេីងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី របស់គណបក្សឃុំកកោះចំនួន ៧១៥នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះថា ស្របនឹងថ្ងៃខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៦)។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានចាត់ទុកការចូលមករួមរស់ជីវភាពនយោបាយរបស់បង ប្អូនទាំង៧១៥រូប ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះថាបច្ចុប្បន្ននេះ មិនមានគណ- បក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជា ឡើយ។

ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេចតែងតែរស់ នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

ឯកឧត្តមបានបន្តថា មិនតែប៉ុណ្ណោះនៅពេលណាប្រជាជនមានការលំបាក គណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ ពោលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ នឹងកាន់ដៃគ្នាឆ្លងការលំបាក ជាមួយគ្នាជានិច្ច មិនថានៅពេលបច្ចុប្ប្ននេះទេ គឺនៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ជាមួយគ្នាជាបន្តទៀតដើម្បី ភាព សុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។

ឯកឧត្តមក៏បានលើកឡើងពី ការខិតខំរបស់ថ្នាក់ដឹកនាំគណបក្សដែរថា ទោះបីជាស្ថិតក្នុងបរបិទស្មុគស្នាញបែបនេះក៏ដោយ ក្រោមការដឹកនាំប្រកបកដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជា ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជានៅតែអាចរក្សាជំហរយ៉ាងរឹងមាំ ដោយអនុវត្តនយោបាយការបរទេសអព្យា ក្រឹត្យ ការពារផលប្រយោជន៍ជាតិ
និងរក្សាបានសណ្តាប់ធ្នាប់ សន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច។

ទាំងនេះ ជាសសរគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ នេះបង្ហាញថា ទោះបីជាប្រទេសយើងតូចក៏ដោយ ប៉ុន្តែកម្ពុជាមានជំហររឹងមាំ និងមានតម្លៃលើឆាកអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា ដូចនេះវត្តមានសមាជិក-សមាជិកាថ្មី ទាំង៧១៥រូប បានបង្ហាញកាន់តែយ៉ាងច្បាស់ ការជឿជាក់ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវ របសគណបក្សប្រជាជនកម្ពុជា និងជាចំណែកមួយបន្ថែមទៀត ធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជា កាន់តែមានកម្លាំងខ្លាំងក្លាក្នុងការបំពេញភារកិច្ច បម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេស។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្រៅពីភារកិច្ច ស្នូលរបស់ខ្លួន ក៏បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ កកោះ ប្រកបដោយការយកចិត្តទុកដាក់។

ឯកឧត្តមក៏អំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ ឲ្យបន្តគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្ស ដើម្បីឱ្យប្រទេសជាតិយើងបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕