នាវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរខេត្តរតនគិរី បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ និងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជា មកធ្វើទស្សនកិច្ចមិត្តភាព និងរៀបចំសម្តែងសិល្បៈចម្រុះឡាវ~កម្ពុជា នៅក្រុងបានលុង ខេត្តរតនគិរី។