ឯកឧត្តមអភិបាលខេត្តព្រៃវែង ចុៈពិនិត្យៈ ស្ពានបេតុង ស្ថានភាពផ្លូវ ការជួសជុលអគារសិក្សា ការចិញ្ចឹមសត្វចង្រិត និង ការដាំបន្លែ


ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត លោកអភិបាលស្រុកកំចាយមារ និងស្រុកកញ្ច្រៀច ព្រមទាំងប្រធានមន្ទីរជុំវិញខេត្ត រួមជាមួយសហការី បានចុះពិនិត្យស្ពានមួយកន្លែងប្រវែង៣០ម៉ែត្រ ធ្វើពីបេតុង នៅភូមិជោទី១ ឃុំជោ ព្រមទាំងបានពិនិត្យមើលការចិញ្ចឹមសត្វចង្រឹត របស់ប្រជាពលរដ្ឋនៅទីនោះផងដែរ ។ បន្ទាប់មកក៏បន្តដំណើរទៅពិនិត្យការជួសជុលអគារសិក្សា២ខ្នង ១០បន្ទប់ នៅសាលា បឋម សិក្សា ក្របៅចាស់ ស្ថិតក្នុងភូមិក្របៅ ឃុំក្របៅ និងបន្តដំណើរទៅពិនិត្យមើលស្ថានភាពផ្លូវដែល នឹងត្រូវស្ថាបនានៅឆ្នាំ២០១៨ខាងមុខ ដែលតភ្ជាប់ពីភូមិឡឥដ្ឋ ឃុំក្រញូង ទៅឃុំជាច ស្រុកកំចាយមារ រួចភ្ជាប់ជាមួយឃុំគោកគង់កើត ស្រុកកញ្ជ្រៀច។ ជាចុងក្រោយ ក៍បានចុះទៅ ពិនិត្យមើល ការដាំបន្លែដោយមិនប្រើជាតិគីមី របស់បងប្អូនប្រជា