នាថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបាននាំយកថវិកា និងសម្ភារៈមួយចំនួនប្រគេនដល់ព្រះគ្រូចៅអធិការវត្តដែលត្រៀមរៀបចំអាហារកន្លែងស្នាក់អាស្រ័យរបស់ប្អូនៗជាបេក្ខជន និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងពុំមានកន្លែងស្នាក់អាស្រ័យ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ។
ថវិកានិងសម្ភារៈដែលឯកឧត្តមអភិបាលខេត្តនាំមកនូវក្នុងឱកាសនោះ សម្រាប់វត្តព្រៃឆ្លាក់រួមមាន៖ ថវិកា២,០០០,០០០រៀល,អង្ករ 50គីឡូ
៥បាវ,មី៥កេស,ទឹកត្រី៥យួរ,ទឹកស៊ីអ៊ីវ,៥យួរ,ទឹកសុទ្ធ៥កេស,ត្រីងៀត៥គីឡូ និងសាច់ក្រក៥គីឡូ ដោយឡែកប្រគេនដល់វត្តចំនួន៣ទៀតរួមមាន វត្តធម្មយុត្តិ វត្តធ្មល់ និងវត្តស្វាយជ្រំ សម្ភារៈដូចគ្នា និងថវិកាក្នុង១វត្តចំនួន១លានរៀល៕























