លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នងដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីជាការតបស្នងចំពោះពលីកម្មក្នុងបុព្វហេតុការពារទឹកដី


(កំពង់ស្ពឺ)៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នងដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ដើម្បីជាការតបស្នងចំពោះពលីកម្មក្នុងបុព្វហេតុការពារទឹកដី។

នាឳកាសនោះលោកជំទាវបណ្ឌិត បានថ្លែងថា «នាងខ្ញុំបានមកប្រគល់ ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយរបស់ សម្តេចធិបតី និងរូបនាងខ្ញុំ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីជាការតបស្នងចំពោះពលីកម្មក្នុងបុព្វហេតុការពារទឹកដី ហើយក៏ជាការបន្តគិតគូរដល់ក្រុមគ្រួសារវីរកងទ័ពពលី»

ក្រៅពីពាក្យសំណេះសំណាលសួរសុខទុក្ខដោយក្តីបារម្ភគិតគូរ លោកជំទាវបណ្ឌិតក៏បានជូនបន្ថែមនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់ រួមទាំងស្បៀងអាហារជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពផងដែរ៕