នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទតតាមបន្ទប់នីមួយៗ នៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា និងស្ដេចយាងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលៗរបស់ជាតិ ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង៕


