វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅស្រុកបុទុមសាគរ


កោះកុងថ្ងៃទី ២៩ ខែ វិច្ឆិកា គ.ស ២០១៧ នេះលោក ហែម បូរ័ត្ន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង បានចូលរួមជាវាគ្មិនក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅស្រុកបុទុមសាគរ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។