សម្តេចភក្តី សាយ ឈុំ អញ្ជើញប្រារព្ធពិធីប័ង្សុកូល និងចូលរួមពិធីកាន់បិណ្ឌ(បិណ្ឌ៤) នៅវត្តសុវណ្ណគីរី(ហៅវត្តជើងឆ្នុក)


នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូលឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធមហាឧបាសកគង់ ខាត់ និងបុព្វការីជនទាំងអស់ ព្រមទាំងញា្ញតិកាទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធធ្វើមរណកាល កន្លងទៅនោះ និងចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីកាន់បិណ្ឌ(បិណ្ឌ៤) នៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
វត្តមានអញ្ជើញចូលរួមអមជាមួយនាឱកាសនោះ មានជាអាទិ៍ : ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកគណៈអភិបាលខេត្ត និងអាជ្ញាធរស្រុក និងឃុំ ជាច្រើនរូបផងដែរ ៕