នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ខែតុលា ឆ្នាំ២០២៦ នៅទីអារាមវត្តឧណ្ណាលោម លោកជំទាវ អ៊ូ សាន (តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ)ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ រួមជាមួយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រកបដោយបរិយាកាសរីករាយ និងជ្រះថ្លា ។
និងបន្ទាប់មក នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីកាន់បិណ្ឌវេនទី៧ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នាឱកាសនោះ សម្តេចភក្តី និងលោកជំទាវ សូមជូនមគ្គផលកុសលផលបុណ្យ ដែល សម្តេច និងលោកជំទាវបានប្រារព្ធធ្វើនៅវត្តឧណ្ណាលោម នាថ្ងៃកាន់បិណ្ឌវេនទី៧នេះ ជូនដល់ព្រះសង្ឃនិងពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមទាំងអស់គ្នា និងសូមឧទិ្ទសកុសលជូនទៅដល់ដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជនមានជាអាទី៍: មាតា បិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅហើយនោះ និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី រួមទាំងដួងវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋដែលស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពតផងដែរ៕


