នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ គ.ស ២០១៧ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីឆ្លងខ្លឹមសារត្រៀមជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភានៃសាធារណរដ្ឋឆែក ដឹកនាំដោយឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក ដែលនឹងមកបំពេញទស្សនកិច្ចនៅព្រះរាណាចក្រកម្ពុជានៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ គ.ស២០១៧ និងបញ្ហាផ្សេងៗ។