វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៤ ឆ្នាំ២០១៧ នៅស្រុកល្វាឯម


ព្រឹកថ្ងៃទី១១ធ្នូ នេះ ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៤ ឆ្នាំ២០១៧ នៅស្រុកល្វាឯម ( ចំណុចទីលានបាល់ទាត់ មុខវិទ្យាល័យ ទឹកឃ្លាំង) ក្រោមអធិបតីភាព ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងស្រុក សរុបវត្តមាន ៦៥០នាក់។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកសំណូមពរ តាមរយៈការសរសេរលិខិត ភាគច្រើនពាក់ព័ន្ធនឹង ការសុំបើកផ្លូវ, ធ្វើលូរំដោះទឹកចេញពីភូមិ, សុំដីចាក់បំពេញទីធ្លាសាលា, បញ្ហាអគ្គិសនី, ទឹកស្អាត, សេវាឆ្លងដ…។
ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានទទួលយកគ្រប់សំណូមពរទាំងអស់។ ចំពោះសំណូមពរដែលមានទំហំធំ ប្រើប្រាស់ថវិកាច្រើន ឯកឧត្តម បានចាត់តាំងមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យ សិក្សា លើកគម្រោង ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេច។ ដោយឡែក សំណូមពរដែលមានគម្រោងច្បាស់លាស់ ប្រើប្រាស់ថវិកាតិច ឯឧ បានប្រកាសឧបត្ថម្ភតាមសភាពជាក់ស្តែង រួមមាន ៖
*ផ្តល់ខ្សាច់ចាក់បំពេញទីធ្លាសាលាបឋមសិក្សាកោះរះ ក្នុងឃុំកោះរះ។
*ផ្តល់ដី១០០ ឡាន សម្រាប់ចាក់ទីធ្លាសាលាបឋមសិក្សាពោធិមាស ក្នុងឃុំពាមឧកញ៉ាអុង។
*ផ្តល់ផ្លូវបេតុងប្រវែង៦៣០មx៥ម ក្នុងឃុំទឹកឃ្លាំង អនុវត្តឆ្នាំ២០១៨។
*ផ្តល់ផ្លូវបេតុង ៤៧០មx ៥ម ដល់ភូមិព្រែក ឃុំព្រែករៃ អនុវត្តឆ្នាំ២០១៨។
*ផ្តល់អគារសាលាឃុំចំនួន២ អគារ ដល់ឃុំអរិយ្យក្សត្រ ,ឃុំភូមិធំអនុវត្តឆ្នាំ២០១៨
*ដោយឡែក អគារសាលាឃុំកោះកែវ, ឃុំបឹងគ្រំ, ឃុំកោះរះ និងឃុំសំបួរ ដែលមានគម្រោងសាងសង់ ក្នុងឆ្នាំ២០១៧ នឹងចាប់ផ្តើមបើកការដ្ឋាន នាដើមឆ្នាំ២០១៨នេះ។
*ផ្តល់បង្គន់អនាម័យ ២បន្ទប់ ដល់សាលាបឋមសិក្សាកោះរះ។