នារាត្រីថ្ងៃអង្គា ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តម ឈិតគឹមយាត អនុប្រធានគណ:កម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក ដឹកនាំដោយ ឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភា សាធារណរដ្ឋឆែក ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕