អភិបាលរងខេត្តកំពង់ឆ្នាំងៈការអភិវឌ្ឍនិងការរៀបចំសណ្តាប់ល្អតំបន់ច្រាំងទន្លេល្អសេវាល្អបង្កើនមុខរបបធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែធូធារ


កំពង់ឆ្នាំងៈ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ នារសៀលថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិញ្ញវត្ថុខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំឆ្លងកិច្ចព្រមព្រៀង ការអភិវឌ្ឍច្រាំងទន្លេផ្សារក្រោមនិងរៀបចំសណ្តាប់ក្នុងក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ចៅសង្កាត់ខ្សាមនិងផ្សារឆ្នាំងចូលរួមផងដែរ។
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ ក៏បានជំរុញដល់អាជ្ញាធរដែនដីត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់និងកុំធ្វើអ្វីៗអោយប៉ះពាល់ បរិស្ថាន និង សោភ័ណភាពតាមច្រាំងទន្លេ ជាពិសេសត្រូវរៀបចំអនាម័យក្នុងផ្សារ សួនកំសាន្តអោយមានសណ្តាប់ធ្នាប់ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តតំបន់ទេសចរណ៍ធម្មជាតិធ្វើយ៉ាងណាចំណូលមានលំហូរចូលដល់ដៃប្រជាពលរដ្ឋ៕