ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងជូនជាកិត្តិយសដល់ ឯកឧត្តម Xiong BO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា


នារាត្រីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស២០១៧ នៅភោជនីយដ្ឋាន TOPAZ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-សភាប្រឹក្សានយោបាយប្រជាជនចិន(CPPCC) និងលោកជំទាវបានអញ្ជើញជាអធិបតីភាពក្នុងពិធីជប់លៀងជូនជាកិត្តិយសដល់ ឯកឧត្តម Xiong BO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីអបអរសាទរជូនចំពោះ ឯកឧត្តម ស៊ី ជីនភីង ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្សកុម្មុយនីស្តចិនបោះឆ្នោតជ្រើសតាំងឯកឧត្តមសារជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនួយការនៃក្រុមមិត្តភាព។