ឯកឧត្តម សាយ សំអាល់ អនុញ្ញាតឲ្យប្រធានអង្គការុវជនខ្មែរ និងការអភិវឌ្ឍសង្គមន៍ចូលជួបសំដែងការគួរសម


ឯកឧត្តម​ សាយ​ សំអាល់ ​រដ្ឋន្ត្រីក្រសួងបរិស្ថាន​ បានអនុញ្ញាតឲ្យប្រធានអង្គការុវជនខ្មែរ​ និងការអភិវឌ្ឍសង្គមន៍​ លោកស្រី​ ស៊ុំ​ កល្យាណ​ និង​ លោកឈួន​ បូរិត​ នាយកវិទ្យាស្ថានយុវជនសម័យកម្ពុជា​បានដឹកនាំក្រុមយុវជនចូលជួបសំដែងការគួរសម​ និងជូនពរឆ្នាំថ្មី​២០១៨នៅទីស្តីការក្រសួងបរិស្ថាន។​ ជំនួបនេះធ្វើឡើងនៅថ្ងៃចន្ទ ១កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងឱកាសនោះ​ តំណាអង្គការទាំងពីរ​បានរាយការណ៍ពីសកម្មភាពការររបស់ខ្លួនដែលបានប្រតិបត្តិនៅកម្ពុជាតាំងពីឆ្នាំ២០០២មក។​ ទន្ទឹមនឹងនោះ​ ឯកឧត្តមរដ្ឋន្ត្រី​ បានស្នើឲ្យអង្គការទាំងពីរ​បានបន្តសហការបណ្តុះបណ្តាលយុវជនកម្ពុជា​ជាបន្តទៀតក្នុងសកម្មភាពជួយសង្គម៕