ពលទាហានដែលទើបតែបំពេញក្របខណ្ឌថ្មី នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីជាង២០០នាក់ ត្រូវបានបញ្ចូនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានា


មណ្ឌលគិរី៖ ពលទាហានដែលទើបតែបំពេញក្របខណ្ឌថ្មី នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីជាង២០០នាក់ ត្រូវបានបញ្ចូនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានាក្នុងព្រះរាជា ណាចក្រកម្ពុជា ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ញ៉ន សិទ្ធ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី សាន់ គឹមអឿន មេបញ្ជាការយោធាខេត្ត ព្រមទាំងកងកម្លាំងទាំងបី និងមន្រ្តីរាជការជុំវិញខេត្ត នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧