រោងចក្រផលិតទឹកស្អាតដ៏ធំដែលចំណាយទឹកប្រាក់សាងសង់ប្រមាណជាង១៣ម៉ឺនដុលា្លរ នឹងលេចរូបរាងឡើងក្នុងក្រុងសៀមរាប


សៀមរាប៖ នាព្រឹកថ្ងៃអង្គារិ៍ ២កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅស្ថានីយចម្រោះទឹកស្អាត ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាត និងដាក់បំពង់មេនាំទឹក ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។