លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារចុះជួយប្រមូលទិន្នផលប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពជួលកម្លាំងពលកម្ម


ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារចុះជួយប្រមូលទិន្នផលប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត គ្រួសារជនពិការ និងមិនមានលទ្ធភាពជួលកម្លាំងពលកម្ម នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីប្អូនៗសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនផងដែរ។

ក្នុងនាមលោកជំទាវ ជាអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាចម្បង និងលើកស្ទួយជីវភាព ការរស់នៅប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងជាបណ្តើរៗ ក្រោមដំបូលសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ របស់សង្គមជាតិ។