ពិធីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យអប់រំ”


រាជធានី​ភ្នំពេញ ៖ នាព្រឹក​ថ្ងៃ​ពុធ ៣កើត ខែ​បុស្ស ឆ្នាំ​រកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹង​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​អគារ​រដ្ឋបាល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រារព្ធ​ពិធី​បើក​សិក្ខាសាលា​ស្ដីពី “ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្នុង​វិស័យ​អប់រំ” ក្រោម​អធិបតីភាព​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​វត្តមាន​ចូលរួម​ដោយ​ឯកឧត្ដម លោក លោកស្រី ប្រធាន និង​មន្ត្រី​អប់រំ​នៃ​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផងដែរ ។

សិក្ខា​សាលា​នេះ បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង រៀបចំ​ផែនការ​ក្នុង​ការ​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​អប់រំ ឬ​គរុសិស្ស ពាក់ព័ន្ធ​ជាមួយ​ឯកសារ​ច្បាប់ និង​លិខិត​បទដ្ឋាន ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ តាម​រយៈ​ការ​ដាក់ទោស​ទណ្ឌ ការ​លើក​ទឹកចិត្ត​ឱ្យ​យក​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​គោលការណ៍​រួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​អង្គភាព ។