ឯកឧត្តមឈួរច័ន្ទឌឿន រៀបចំពិធីជួបសំណេះសំណាលនិង ជូនដំណើរពលទាហានជ្រើសរើសថ្មី


នាព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៧នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងមានរៀបចំពិធី ជួបសំណេះសំណាលនិង ជូនដំណើរពលទាហានជ្រើសរើសថ្មី បំពេញក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ នៅយោធភូមិទី១កងទ័ពជើងគោកសរុបចំនួន៤៣នាក់ក្រោមអធិបតីភាពឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងដោយមានចូលរួមពីលោកលោកប្រធានអង្គភាពជុំវិញខេត្តនិងនាយទាហានតំបន់ប្រតិបត្តិការតំបន់សឹករងកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល.ក្រម៉ា១និងសំភារៈប្រើប្រាស់មួយចំនួនទៀតផង។