អភិបាលក្រុងកំពង់ឆ្នាំងចុះពិនិត្យស្ថានភាពជីវភាពរស់នៅរបស់លោកយាយចាស់ជរានៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃច័ន្ទ៨កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនិង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧លោកយិន សាវ៉ន អភិបាល ក្រុងកំពង់ឆ្នាំងរួមដំណើរដោយលោកស្រីចៅផ្សារកំពង់ឆ្នាំងនិងសហការីបានអញ្ជើញចុះពិនិត្យស្ថានភាពជីវភាពរស់នៅរបស់លោកយាយហេងហ៊ីមចាស់ជរាអាយុ៧៧ឆ្នាំរស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោកយិន សាវ៉េនបានមានប្រសាសន៍ថាៈក្រោយពីទទួលសំណូមពររបស់លោកយាយនៅក្នុងវេទិកាសាធារណៈថ្មីនេះលោកជំទាវជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង
ឯកឧត្តមឈួរ ច័នឌឿន អភិបាលខេត្តកំពង់ឆ្នាំងអោយលោកនិងសហការីចុះពិនិត្យស្ថានភាពជីវភាពរស់នៅរបស់លោកយាយហេងរស់ដើម្បីជួយជួសជុលផ្ទះជូនលោកយាយអោយទាន់ពេលវេលាអោយមានជំរករស់នៅបានសមរម្យដូចប្រជពលរដ្ឋផ្សេងៗទៀត។ក្រោយពេលពិនិត្យឃើញស្ថានភាពជាក់ស្តែងផ្ទះលោកយាយ ហេង ហ៊ីមរស់នៅលោកអភិបាលក្រុងនិងយកមកសិក្សាពីតម្លៃនិងជួយជួសជុលជូនលោកយាយនៅពេលខាងមុខឆាប់ៗនេះ។

ក្នុងឱកាសនោះលោកយិន សាវ៉េនក៏បានផ្តាំផ្ញើសុំអោយលោកយាយហេងរស់ខិតខំថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាតផឹកស្អាតបើមានស្ថានភាពសុខភាពមិនស្រួលត្រូវអញ្ជើញទៅមន្ទីរពេទ្យអោយបានទាន់ពេលវេលា៕