លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ ឯកឧត្តម សាយ សំអាល់ ចុះជួបសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍អារ៉ែង


ខេត្តកោះកុង : ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះជួបសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍អារ៉ែង និងមន្ត្រីឧទ្យានុរក្ស ព្រមទាំងត្រួតពិនិត្យស្ថានភាពតំបន់អារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង។ ដោយមានការចូលរួមពី លោកស្រីប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព ពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធផងដែរ។