អភិបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យមើលប្រជានេសាទប្រមូលផលត្រីនិងប្រជាពលរដ្ឋធ្វើត្រីប្រហុកនៅតាមដងទន្លេសាបស្ថិតក្នុងស្រុកកំពង់លែងនិងក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃ អង្គារ ៩ កើត ខែ​ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ គ.ស ២០១៨ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយ ឯកឧត្តម​ សៀត គឹមលៀង​ ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យមើលប្រជានេសាទប្រមូលផលត្រីនិងប្រជាពលរដ្ឋធ្វើត្រីប្រហ៊ុកនៅតាមដងទន្លេសាបស្ថិតក្នុងស្រុកកំពង់លែងនិងក្រុងកំពង់ឆ្នាំង។

ក្នុងឱកាសនោះតំណាងអោយប្រជានេសាទនិងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋនិងបិទឡូត៍នេសាទហើយផ្តល់ឱកាសអោយប្រជាពលរដ្ឋបាននេសាទត្រីដោយស្របច្បាប់។

ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តបាន មានប្រសាសន៍ផ្តាំផ្ញើដល់ប្រជានេសាទនិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បទល្មើសនេសាទខុសច្បាប់និងថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ននេះទោះស្ថិតក្នុងតម្លៃណាក៏ដោយជាពិសេសត្រូវថែទាំសុខភាពនិងសូមចូលរួមគោរពច្បាប់ចរាចរណ៍ពេលត្រឡប់ទៅលំនៅដ្ឋានវិញសូមប្រកបដោយសុវត្ថិភាព៕