ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ គ.ស ២០១៧ មន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះធ្វើការសិក្សាឋានលេខា និងលក្ខណៈជលសាស្ត្រ នៅក្នុងភូមិសាស្ត្រឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីលើកគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ អូរគ្រួស ។
មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះធ្វើការសិក្សាឋានលេខា និងលក្ខណៈជលសាស្ត្រ នៅក្នុងភូមិសាស្ត្រឃុំត្បែង
