ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យណូអែល ជាថ្ងៃរំលឹកដល់ថ្ងៃកំណើតព្រះយេស៊ួគ្រឹស្ទ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នៅបរិវេណបូរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យណូអែល ជាថ្ងៃរំលឹកដល់ថ្ងៃកំណើតព្រះយេស៊ួគ្រឹស្ទ ដោយបានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត លោកឧកញ៉ា សៀ សុភ័ក្រ ប្រធានសមាគមព្រះគុណអស្ចារ្យ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គ្រូគង្វាលគ្រប់ស្រុកក្រុង គ្រឹស្ទបរិស័ទ និងប្រជាពលរដ្ឋ ជាង២ពាន់នាក់។

ជាចុងបញ្ចប់ឯកឧត្តម ម៉ៅ ធនិន ក៏បានប្រគល់ប័ណ្ណសរសើរដល់លោកឧកញ៉ា សៀ សុភ័ក្រ ប្រធានសមាគមព្រះគុណអស្ចារ្យ និងលោក ឡេង សានូ ប្រធានសម្ព័ន្ធភាពគ្រីស្ទបរិស័ទត្រូតេស្តង់ខេត្ត ព្រមទាំងគ្រូគង្វាលតាមបណ្តាស្រុកក្រុង និងបានទទួលកាដូ ក្នុងឱកាសអបអរសាទរថ្ងៃកំណើតព្រះយាស៊ូគ្រឹស្ទផងដែរ៕