ពិធីបិទការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ០២ខ្សែ ដែលមានប្រវែង១៦៣០ ម៉ែត្រនៅស្រុកក្រឡាញ់


កាលពីព្រឹកថ្ងៃទី៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារទីចាត់ការផែនការ និងវិនិយោគខេត្ត បានចូលរួមកិច្ចប្រជុំជាមួយ និងក្រុមការងារថ្នាក់ស្រុករបស់រដ្ឋបាលស្រុកក្រឡាញ់ រៀបចំកិច្ចប្រជុំបិទការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ០២ខ្សែ ដែលមានប្រវែង១៦៣០ ម៉ែត្រ។

ក្រោយពីសាងសង់ផ្លូវក្រាលគ្រួសក្រហមរួច មុននឹងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រុមការងារក៏បានធ្វើការពិនិត្យបច្ចេកទេសក្នុងការកៀរ កិនបង្ហាប់ដីដោយមានការទទួលខុសត្រូវពីអ្នកម៉ៅការ មុននឹងក្រុមការងារខេត្តទទួលយកជាផ្លូវការ។

បន្ទាប់ពីការពិនិត្យរបស់ក្រុមការងារបច្ចេកទេសមក ឃើញថាផ្លូវនេះ គឺអ្នកម៉ៅការបានអនុវត្តទៅតាមលក្ខ័ណ្ឌនៃកិច្ចសន្យា ទាំងទំហំ បរិមាណដែលបានចុះកិច្ចសន្យាជាមួយរដ្ឋបាលស្រុកក្រឡាញ់៕