ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងទិសដៅ អនុវត្តបន្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា


ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១​ ត្រូវនឹងទី២៧​ ខែធ្នូ​ ឆ្នាំ២០១៧​ លោក​ ពិន​ ប្រាកដ​ អភិរងខេត្ត​ តំណាងឯកឧត្តម​បណ្ឌិត​ ឃឹម​ ប៊ុន​ស៊ុង​ អភិបាល​ នៃគណ:អភិបាលខេត្តសៀមរាប​បានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧​ និងទិសដៅអនុវត្តបន្ត​ របស់ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិឹម្បទា​ ក្រោមអធិបតីភាព​ ឯកឧត្តម​ វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​។

សន្និបាតនេះរៀបចំនៅសណ្ឋាគារតារារស្សី ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ​សង្គកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា​រាជធានី​ខេត្ត​ សរុបអ្នកចូលរួម​ ប្រមាណ​ ១៧០នាក់។

ក្នុងកិច្ចប្រជុំនេះ​ ដើម្បីត្រួតពិនិត្យការងារដែលអនុវត្តលទ្ធផលក្នុងឆ្នាំ២០១៧កន្លងមក​ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៨​ អោយមន្ទីរ​សង្គមកិច្ច​ រាជធានី ខេត្ត​ អនុវត្តការងារនេះបន្តនៅឆ្នាំថ្មីអោយបានល្អប្រសើរបន្ថែមទៀត៕