ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ចុះជួបសួរសុខទុក្ខមន្រ្តីទូរទស្សន៍ និងវិទ្យុ អប្សរា


ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកប្រាក់ឧបត្ថម្ភបង់ថ្លៃព្យាបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជួបសួរសុខទុក្ខមន្រ្តីទូរទស្សន៍ អប្សរា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចុះបំពេញបេសកកម្មការងារ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអ្នកទាំង ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។