ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៧ មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យដំណើរការការងារជួសជុលបន្ទាន់ប្រព័ន្ធស្រោចស្រព ទំនប់រោងចក្រជប៉ុន ស្ថិតក្នុងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ដែលរងការខូចខាតដោយសារទឹកជំនន់ នាពេលកន្លងទៅ ។ ការជួសជុលបន្ទាន់នេះ ក៏មានសាងសង់នូវសំណង់ទ្វារទឹកថ្មីមួយកន្លែង ដើម្បីបង្កើនសមត្ថភាពរំដោះទឹកជំនន់ ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ។
ប្រព័ន្ធស្រោចស្រព ទំនប់រោងចក្រជប៉ុន ត្រូវបានដំណើរការការងារជួសជុល
