ដើម្បីពង្រឹងសមត្ថភាពយល់ដឹងរបស់កម្មសិក្សាការី សិស្សមន្រ្តី និងសិក្ខាកាមទាំងអស់ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា វេលាម៉ោង០៨:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល និងតំណាងកម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ ចំនួន៣០នាក់ ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយសាលាភូមិន្ទរដ្ឋបាល ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីស្ថាប័នព្រឹទ្ធសភា, អំពីការអនុវត្តន៍មុខងារទាំង៣ (មុខងារនិតិកម្ម, មុខងារតំណាង, មុខងារតាមដានការអនុវត្តន៍ច្បាប់) របស់ព្រឹទ្ធសភា និងទទួលនូវអនុសាសន៍សម្រាប់បន្តដឹកនាំ គ្រប់គ្រង នៅសាលាភូមិន្ទរដ្ឋបាល និងក្នុងវគ្គសិក្សារបស់សាលា។
សម្តេចភក្តី សាយ ឈុំ អនុញ្ញាតអោយថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល និងតំណាងកម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម
