ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បាននាំយកគ្រឿងចក្រចុះជួយរៀបចំរបាំងស្ទាក់បញ្ចាល់ទឹកស្ទឹងជ្រៃបាក់


ថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បាននាំយកគ្រឿងចក្រចុះជួយរៀបចំរបាំងស្ទាក់បញ្ចាល់ទឹកស្ទឹងជ្រៃបាក់ ដើម្បីបង្វែរទឹកទៅស្រោចស្រពដំណាំស្រូវប្រាំងប្រជាកសិករ ចំនួន ៨៧ ហិកតា ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។