ពិធីបួងសួងនៅលើស្ពានប្រាប់ទិស (កំពង់ក្តី) ស្រុកជីក្រែង


ក្រោមយុទ្ធសាស្ត្រ នយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់នូវជីវិត្តនយោបាយដឹកនាំ របស់កម្ពុជាប្រជាធិបតេយ្យ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញផ្ទៃប្រទេស និង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ក្នុងការកសាងជីវភាពគ្រួសារ សំខាន់លើការគោរពប្រតិបត្តិ លើវិស័យសាសនា ដោយមិនបានប្រកាន់ពូជសាសន៍ និង ជំនឿសាសនារបស់ប្រជាពុទ្ធបរិស័ទឡើយ។ ដោយ រស់នៅក្នុងដំបូលសុខសន្តិភាព ព្រះសង្ឃ គណៈកម្មការវត្តជីក្រែង ពុទ្ធបរិស័ទ អាជ្ញាធរស្រុងជីក្រែង បានរួមកិច្ច សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើពិធីបួងសួងនៅលើខ្នងស្ពានថ្មបុរាណ ស្ពានកំពុងក្តី ហៅស្ពាន ប្រាប់ទិស ការពីរសៀលថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវថ្ងៃទី៣១ ខែធ្នូ គ.ស ២០១៧ ដើមី្បសុំនូវសេចក្តីសុខជូនជាតិមាតុភូមិ សំខាន់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ស្រុកជីក្រែងទាំងមូលផងដែរ ។