នៅរសៀលម៉ោង១៧.០០ ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញសួរសុខទុក្ខកម្មការនីចំនួន ៣នាក់ និងនាំយកនូវប្រាក់ឧបត្ថម្ភមាតុភាពដល់កម្មការនី ក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល ស្របតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលដើម្បីផ្តល់គុណប្រយោជន៍ដល់កម្មការនី ក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១ដល់ថ្ងៃទី២ខែមករានេះកម្មការនីដែលសម្រាលកូនចំនួន១៥នាក់ មកពីស្រុកបាធាយ ៤នាក់ ជើងព្រៃ៣នាក់ កំពង់ចាម៣នាក់ ព្រៃឈរ៣នាក់ កងមាស១នាក់ និងចំការលើ១នាក់។
ឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខកម្មការនីចំនួន ៣នាក់
