ឯកឧត្តម លឹម គានហោ រៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣


រសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឺក និងឧតុនិយម និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ បានដឹកនាំកិច្ចប្រជុំលើកទី ១ របស់គណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់ ។ កិច្ចប្រជុំនេះ មានគោលបំណង គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមេសា ខាងមុខ នៅទីក្រុងសៀមរាប ឱ្យបានល្អប្រសើរ ។