ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌពន្ធ នាគារ


នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណអភិបាល ខេត្តសៀមរាប អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្តបានអញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌពន្ធនាគារ នៅវិទ្យាល័យ ១០ មករា ១៩៧៩។

សូមបញ្ជាក់ផងដែរ ក្នុងឆ្នាំ២០១៧នេះ មានបេក្ខជន បេក្ខនារីបានដាក់ពាក្យប្រឡងប្រជែងសរុបចំនួន ៦៨៧នាក់ ស្រី ២៨៧នាក់ ស្មើនឹង ២៨បន្ទប់៕