សម្ដេចតេជោ ហ៊ុន សែន សប្បាយចិត្តណាស់ដែលបានជួបជុំកូនក្មួយកម្មករកម្មការនីថ្ងៃនេះ


ព្រឹកថ្ងៃពុធ០១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ សម្ដេចតេជោ ៖ ពូសប្បាយចិត្តណាស់ដែលបានជួបជុំកូនក្មួយកម្មករកម្មការនីថ្ងៃនេះ។ ពូពិតជារីករាយ និងអរគុណកូនក្មួយដែលបានបង្ហាញពីទឹកចិត្តគោរពស្រឡាញ់ចំពោះពូ។ ជាង៣៩ឆ្នាំមកហើយដែលយើងបានឆ្លងកាត់ការលំបាកគ្រប់យ៉ាង ទម្រាំយើងមានថ្ងៃនេះ។ ដូច្នេះ យើងមិនចង់អោយឱកាសទាំងនេះបាត់បង់ទៅវិញដែរ។
ខ្ញុំសូមអរគុណម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងរោងចក្រទាំងអស់ ដែលបានផ្តល់ឱកាសអោយកូនក្មួយកម្មករបានជួបជុំខ្ញុំ និងអោយកូនក្មួយបាន ឈប់សម្រាកពីការងារនៅល្ងាចនេះតែម្តង។
ថ្ងៃនេះ ពូក៏សូមចូលរួមអបអរសាទរ និងសប្បាយរីករាយ ចំពោះប្រាក់ខែក្មួយៗដែលត្រូវបានតម្លើងពី $153 មក $170 (បូកប្រាក់អត្ថប្រយោជន៍មួយចំនួនទៀត គឺកូនក្មួយនឹងទទួលបានជាងពីររយដុល្លារក្នុងមួយខែៗ) ដែលនឹងជួយសម្រួលជីវភាពរស់នៅរបស់ក្មួយៗអោយល្អប្រសើឡើង៕