ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ


ព្រឹកថ្ងៃពុធ១កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នៅសាលាស្រុកស្អាងបានសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។ ការិយាល័យនេះផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាធ្វើច្បាប់អាជីវកម្ម សេវារដ្ឋបាល សេវាសាធារណៈជូន អាជីវករ និងប្រជាពលរដ្ឋ ។