ឧត្ដមសេនីយ៍ឯក អ៊ុង មុន្នី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ចូលរួមបេសកកម្មរក្សាសន្តិសុខរបស់ អ.ប.ស នៅសាធារណរដ្ឋលីបង់


នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២កើត ខែបុស្ប ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ឧត្ដមសេនីយ៍ឯក អ៊ុង មុន្នី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ចូលរួមបេសកកម្មរក្សាសន្តិសុខរបស់ អ.ប.ស នៅសាធារណរដ្ឋលីបង់ និងទទួលដំណើរនិវត្តន៍កងវិស្វកម្មលេខ៣៦៩ និងកងវិស្វកម្មលេខ៤៥៩ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់ អ.ប.ស នៅសាធារណរដ្ឋលីបង់ និងអាហ្វ្រិកកណ្ដាល ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។