ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨


នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៨ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នៃការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។