កិច្ចប្រជុំឆ្លុះបញ្ជាំងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧


នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ មាននបើកកិច្ចប្រជុំ ឆ្លុះបញ្ចាំងទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរ ក្រុង ស្រុក កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង បណ្តាអង្គការជាដៃគូរចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការ ដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៧ ព្រមទាំងបានលើកផងដែរ អំពីបញ្ហាប្រឈម ដែលក្រុមការ ងារបានជួបក្នុងពេលកន្លងមក និង បានលើកនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការកោតសរសើរអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តអនុវត្តបានឆ្នាំ២០១៧ ដោយមានកិច្ចសហការបានល្អជាមួយគ្រប់បណ្តាជំនាញ ដើមី្បបង្ការបង្រ្កាប និងទប់ស្កាត់រាល់សកម្មភាពរបស់ជនល្មើសដោយទទួលបានលទ្ធផលល្អ ក៏អាស្រ័យដោយបងប្អូនសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ អង្គការដៃគូរជាតិ អន្តរជាតិរួមសហការគ្នាបានល្អ ។ ទន្ទឹមនោះដែរយើងក៏រកឃើញនូវភាពប្រឈម និង ឧបសគ្គមួយចំនួន ក្នុងការរាំងស្ទះដល់ការអនុវត្តការងារ ក៏អាស្រ័យ ដោយកត្តាអន្តោម័ត និង សត្យានុម័តមួយចំនួនផងដែរ ។

ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានលើកឡើងថា ក្នុងការជំនះគ្រប់ឧបសគ្គ បង្កាទប់ស្កាត់នូវរាល់ល្បិចកលរបស់ជនល្មើស ជួញដូរមនុស្ស ដែលបង្កនូវភាពរងគ្រោះដល់ប្រជាពលរដ្ឋ ទាំងបុរស ស្ត្រី យុវវ័យគ្រប់រូប និង កុមារកម្ពុជា នៅគ្រប់ទីកន្លែង ។ ការឆកល្វែងខ្លះ ដោយការយល់ឃើញ នូវ បទពិសោធន៍ការងារ និង ស្ថានភាពនៃក្រុមគោលដៅ និង បទល្មើសគ្រប់រូបភាព ដែលធ្វើឲ្យកិច្ចប្រតិបត្តិការ និង កិច្ចសហការគ្នានៅខ្វះចន្លោះដែលធ្វើឲ្យបទល្មើសអាចកើតមានឡើង ហើយជនល្មើសមួយចំនួនអាចរួចខ្លួន ដែល ធ្វើឲ្យជះឥទ្ធិពលដល់ជនរងគ្រោះ ក្នុងការជួយសង្រ្គោះជនរងគ្រោះមានការយឈតយ៉ាវមិនទាន់ពេលវេលា ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកនូវផែនការសកម្មភាព និង យុទ្ធសាស្ត្រជាតិ សម្រាប់រយៈពេល៣ឆ្នាំ ដោយការប្រមូលផ្តុំគំនិត យោបល់ និង ការឯកភាពគ្នា ក្នុងចំណោមថ្នាក់ដឹកនាំ តាម បណ្តាក្រសួង ស្ថាប័ន ជំនាញ និង មន្ត្រី ពាក់ព័ន្ធគ្រប់កម្រិត សំខាន់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅតាមមូលដ្ឋាន ។

ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏មានសង្ឃឹមជឿជាក់ថា ក្នុងឆ្នាំ២០១៨នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្ត និងអនុវត្តបានដោយជោគជ័យ ដោយយើងរកឃើញ នូវចំណុចខ្វះខាត និង ទទួលបានបទពិសោធន៍ល្អៗ ដើមី្បឲ្យទិសដៅសម្រាប់អនុវត្តបន្ត កាន់តែមានប្រសិទ្ធភាព ព្រមទាំងបានផ្តាំផ្ញើដល់គណៈកម្មាធិការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការពិគ្រោះពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើមី្បឲ្យក្លាយជាយន្តការមាន លក្ខណៈប្រព័ន្ធ ប្រកបដោយសង្គតិភាព ដើមី្បឲ្យសម្រេចបានគោលដៅដែលបានដាក់ចុះ ក្នុងការឆ្លើយតប ទៅតាមផែនការសកម្មភាពជាតិ ជំហ៊ានទី២ សម្រាប់រយៈពេល៥ឆ្នាំ ២០១៤.២០១៨ ឲ្យបានជាស្ថាពរ ៕